ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សារថ្នាក់ក្រោមមត្តេយ្យសិក្សា

សារថ្នាក់ក្រោមមត្តេយ្យ

ជម្រាបសួរលោក លោកស្រីជាទីស្រឡាញ់រាប់អាន!

ថ្នាក់ក្រោមមត្តយ្យ មត្តេយ្យ និង​បឋម​សិក្សា​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​អប់រំ និង​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ជីវិត​សិក្សា​របស់​ប្អូនៗ​ក្នុង​រៀន​សូត្រ​ពី​មូល​ដ្ឋាន​គ្រឹះ​ទាំង​អក្សរ ទាំង​លេខ និង​សញ្ញាណ​នៃ​គំនូរ ផ្សេងៗ ដូច​នេះ​សូម​លោក លោក​ស្រី​ជឿ​ទុក​ចិត្ត​មក​លើ​សាលារៀន អន្តរទ្វីប អាមេរិកាំង​ដែល​ជា​សាលា​ចំណេះ​ទូទៅ​ដែល​ផ្ដល់​នូវចំណេះ​ដឹង​ប្រកប​ដោយ​គុណ​ភាព វិន័យ សេវាកម្ម ពិសេស​មិន​ត្រឹម​តែផ្ដល់​នូវ​ចំណេះ​នោះ​ទេ គឺអប់រំ​ទាំង​ឥរិយាបថ អាកប្បកិរិយាល្អ បណ្ដុះ​ភាពក្លាហាន​ក្នុង​ការហ៊ាន​សួរ ហ៊ានឆ្លើយ ព្រម​ទាំង​មាន​ជំនាញ​ផ្សេងៗ​ដូចជា កីឡា គំនូរ តន្រ្តី…​ផងដែរ។ យើង​ខ្ញុំបេ្តជ្ញា​ចិត្ត​អប់រំ​កូនៗ របស់​លោក អ្នក​ឱ្យក្លាយ​ជា​កូន​ល្អ សិស្សល្អ និងពលរដ្ឋ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ចាប់​ពីវ័យក្មេង។

សូម​ចូល​រួម​ជា​មួយ​ពួក​យើង​ដើម្បី​ធ្វើឱ្យ​ជីវិត​កូន​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង។

ដោយ​ក្ដី​គោរព​ពីសាលារៀន អន្តរទ្វីប អាមេរិកាំង លោកស្រី ទី មុនីរក្ស ជំនួយ​ការ​នាយក​សាលា​ក្រោមមត្តេយ្យ មត្តេយ្យ និង​បឋមសិក្សា សាខាម៉ៅសេទុង។

លោកស្រី ទី មុនីរក្ស

ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

គ្រូបង្រៀនទាំងអស់