កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកគ្រូ ស៊ុម រដ្ឋា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៦ “គ” ធ្វើកម្មវិធីបំណិនជីវិតស្តីពី “ការដាំអំពៅ”។
គួរជម្រាបជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង មានបន្ថែមមុខវិជ្ជាបំណិនជីវិត ក្នុងកម្មវិធីសិក្សាគោល ចាប់ពីថ្នាក់មតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យមានរបៀបរៀបរយ និងចេះជួយធុរៈមាតាបិតា ឬអ្នកអាណាព្យាបាល។
លើសពីនេះទៅទៀត កម្មវិធីបំណិនជីវិត គឺជំរុញឱ្យសិស្សានុសិស្ស ចេះជួយចែករំលែកកិច្ចការក្នុងផ្ទះ ដើម្បីក្លាយជាសិស្សល្អ ឬជាកូនល្អរបស់មាតាបិតា ឬអ្នកអាណាព្យាបាល ក្នុងការរស់នៅក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិ។ មួយវិញទៀត ក៏ដើម្បីផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង ហើយបង្កើនទំនាក់ទំនងល្អនៅក្នុងការធ្វើការងារជាក្រុម មានសាមគ្គីភាព។
សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖
https://www.facebook.com/ais.mjqeducation/