កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ អ្នកប្រឹក្សាសិក្សាសាលា អ្នកគ្រូ ស៊ឺ ស៊ីវហោ បានរៀបចំធ្វើបទបង្ហាញស្តីពី បម្រែបម្រួលវ័យក្មេងប្រុស និងក្មេងស្រី ជូនដល់សិស្សានុសិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។
គោលបំណងនៃការធ្វើបទបង្ហាញស្ដីអំពីបម្រែបម្រួលវ័យក្មេងប្រុស និងក្មេងស្រីគឺ៖
-ដើម្បីឱ្យពួកគាត់បានដឹងពីបម្រែបម្រួលផ្នែករូបរាងកាយ ចរិកលក្ខណៈ អារម្មណ៍ និងផ្លូវចិត្ត។
-ឱ្យពួកគាត់យល់ឱ្យបានច្បាស់ថាតើអ្វីជាការស្រលាញ់ ប្រភេទនៃការស្រលាញ់ ដើម្បីចៀសវាងការស្រលាញ់តាមអារម្មណ៍ និងការស្រលាញ់បែបអាត្មានិយម។
-ឱ្យពួកគាត់ដឹងពីរបៀបរាប់អានមិត្តភក្តិ និងការជ្រើសរើសមិត្តភក្តិ។
-ឱ្យពួកគាត់បានដឹងពីផលប៉ះពាល់ ឬបញ្ហាផ្សេងៗដែលពួកគាត់អាចជួបប្រទះ។
-ឱ្យពួកគាត់បានដឹងពីផលប៉ះពាល់នៃគ្រឿងញៀន។
-ផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយបណ្ដាយសង្គម។